Matthew 3

សេចក្ដីប្រកាសអំពីព្រះយេស៊ូជាព្រះម៉ែស៊ី

1នៅគ្រានោះ​លោក​យ៉ូហាន
«លោកយ៉ូហាន​» គេ​ហៅ​ជា​ទូទៅ​ថា​ «​យ៉ូហាន​បាប់ទីស្ទ​»​ គាត់​មិន​មែន​ជា​យ៉ូហាន​ដែល​ជា​សាវក​របស់​ព្រះយេស៊ូ​ទេ​។​ មាន​នៅ​ក្នុង ៣​:៤,​១៣,​១៤។​​
អ្នកធ្វើពិធីជ្រមុជទឹក​បាន​មកប្រកាសនៅទីរហោឋាន​ក្នុង​ស្រុក​យូដា
2ថា៖ ​«ចូរ​ប្រែចិត្ដដ្បិតនគរស្ថានសួគ៌​មក​ជិតបង្កើយ» 3ដ្បិតអ្នក​នេះ​ហើយ​ដែល​លោក​អេសាយ​ជា​អ្នកនាំព្រះបន្ទូល​បាន​ថ្លែងទុកថា៖ ​«មាន​សំឡេងស្រែកនៅទីរហោឋានថា​ចូរ​រៀបចំដំណើរ​របស់​ព្រះអម្ចាស់ចូរតម្រង់ផ្លូវ​របស់​ព្រះអង្គ
«មានសំឡេង...ព្រះអង្គ» សូមមើល អេសា ៤០:៣។
»។
4លោកយ៉ូហានមានសម្លៀកបំពាក់
«សម្លៀកបំពាក់​» សម្លៀកបំពាក់​របស់លោកយ៉ូហាន​ ដូច​គ្នា​ទៅ​នឹង​សម្លៀក​បំពាក់​របស់លោកអេលីយ៉ា​ដូច្នោះ​ដែរ​ (២ ពង្សា​ ១:៨)
ធ្វើពីរោមអូដ្ឋនិងខ្សែក្រវាត់ស្បែកនៅនឹងចង្កេះហើយ​គាត់​បរិភោគ​កណ្ដូបនិងទឹកឃ្មុំព្រៃ​ជា​អាហារ
5បន្ទាប់មកមនុស្ស​ពី​ក្រុង​យេរូសាឡិម​ពី​គ្រប់​ទីកន្លែង​ក្នុង​ស្រុក​យូដានិងស្រុកទាំងអស់នៅជុំវិញ​អូរ​យ័រដាន់​បាន​ចេញមករក​គាត់ 6ហើយគេ​បាន​ទទួល​សារភាពបាប​របស់​ខ្លួន​និង​បាន​ទទួល​ពិធី​ជ្រមុជទឹកពីគាត់ក្នុងអូរយ័រដាន់ 7ប៉ុន្ដែពេល​ឃើញ​ពួក​អ្នកខាងគណៈផារិស៊ីនិង​ពួក​អ្នកខាងគណៈសាឌូស៊ីជាច្រើនមកទទួល​ពិធី​ជ្រមុជទឹក​ពី​គាត់​គាត់​ក៏​និយាយ​ទៅ​គេថា៖ ​«នែ​ពូជពស់វែកអើយ! ​តើ​នរណាព្រមានអ្នករាល់គ្នា​ឲ្យ​រត់គេចពីសេចក្ដីក្រោធ​ដែល​នឹង​មកដល់ដូច្នេះ? 8ហេតុនេះចូរ​បង្កើតផលផ្លែ​ឲ្យ​ស័ក្តិសម​នឹង​ការប្រែចិត្ដចុះ 9ហើយកុំគិតក្នុងចិត្ដឲ្យសោះថា​យើង​មាន​លោក​​អ័ប្រាហាំ​ជា​ឪពុក​របស់​យើង​ដ្បិត​ខ្ញុំ​ប្រាប់អ្នករាល់គ្នាថាព្រះជាម្ចាស់​ក៏​អាចបង្កើតកូន​លោក​​អ័ប្រាហាំពីថ្មទាំងអស់នេះបាន​ដែរ។ 10ពូថៅនៅនឹងគល់ឈើរួចជាស្រេចដូច្នេះរាល់ដើមឈើណាមិនបង្កើតផ្លែល្អ​នឹង​ត្រូវ​កាប់បោះទៅក្នុងភ្លើង 11ខ្ញុំធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នករាល់គ្នាដោយទឹកសម្រាប់ការប្រែចិត្ដប៉ុន្ដែ​ព្រះអង្គ​ដែល​មកក្រោយខ្ញុំមានអំណាចខ្លាំងជាងខ្ញុំ​ហើយ​ខ្ញុំមិនស័ក្តិសម​នឹង​ដោះស្បែកជើង​ឲ្យ​ព្រះអង្គ​ផងព្រះអង្គ​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នករាល់គ្នាដោយ​ព្រះ​វិញ្ញាណបរិសុទ្ធហើយ​នឹង​ភ្លើង​វិញ 12ព្រះអង្គកាន់​ចង្អេរក្នុង​ព្រះ​ហស្ដហើយ​ព្រះអង្គ​នឹង​សំអាត​ទីលាន​បោកស្រូវ​របស់​ព្រះអង្គ​ព្រះអង្គ​នឹង​ប្រមូលស្រូវ​ដាក់​ក្នុងជង្រុកប៉ុន្ដែ​ព្រះអង្គ​នឹង​ដុតអង្កាមចោល​ដោយ​ភ្លើង​ដែល​មិនចេះរលត់»។

ព្រះយេស៊ូទទួលពិធីជ្រមុជទឹក

13បន្ទាប់មក​ព្រះ​យេស៊ូយាងពី​ស្រុក​កាលីឡេមករក​លោក​យ៉ូហាននៅ​អូរ​យ័រដាន់​ដើម្បី​ទទួល​ពិធី​ជ្រមុជទឹកពីគាត់ 14ប៉ុន្ដែលោក​យ៉ូហាន​បាន​ព្យាយាម​ឃាត់ព្រះអង្គ​ដោយ​ទូលថា៖ ​«ខ្ញុំត្រូវការ​ទទួល​ពិធី​ជ្រមុជទឹកពីលោក​ម្ដេចក៏​លោកមករកខ្ញុំវិញដូច្នេះ 15ប៉ុន្ដែព្រះ​យេស៊ូមានបន្ទូលឆ្លើយទៅគាត់ថា៖ ​«ចូរ​ធ្វើឥឡូវនេះចុះដ្បិតនេះជាការសមគួរ​ដើម្បី​ឲុ្យ​យើងសម្រេចតាមគ្រប់សេចក្ដីសុចរិតទាំងអស់» ​គាត់​ក៏យល់ព្រម​នឹង​ព្រះអង្គ 16កាលព្រះ​យេស៊ូ​បាន​ទទួល​ពិធី​ជ្រមុជទឹករួចភ្លាមនោះ​ព្រះអង្គ​ក៏ឡើងពីទឹកមកស្រាប់តែមេឃបើកចំហ​នៅចំពោះ​ព្រះអង្គហើយ​ព្រះអង្គ​ឃើញ​ព្រះ​វិញ្ញាណព្រះជាម្ចាស់យាងមកសណ្ឋិតលើព្រះអង្គដូចជា​សត្វ​ព្រាប 17នោះមាន​សំឡេង​បន្លឺ​ចេញពីស្ថានសួគ៌​មក​ថា៖ ​«នេះជាបុត្រ​ជា​ទីស្រលាញ់​របស់​យើង​យើង​ពេញចិត្ដនឹងបុត្រនេះណាស់»។
Copyright information for KhmKCB